Discover

Topics

ស្តាប់រហងព្រេងនិទាន

ស្តាប់រហងព្រេងនិទាន APK

ស្តាប់រហងព្រេងនិទាន APK

1.0 FreePEAGN VANNY ⇣ Download APK (9.60 MB)

Listen more Read more Wisdom

What's ស្តាប់រហងព្រេងនិទាន APK?

ស្តាប់រហងព្រេងនិទាន is a app for Android, It's developed by PEAGN VANNY author.
First released on google play in 4 years ago and latest version released in 3 years ago.
This app has 2K download times on Google play and rated as 4.13 stars with 15 rated times.
This product is an app in Books & Reference category. More infomartion of ស្តាប់រហងព្រេងនិទាន on google play
ស្តាប់រហងព្រេងនិទាន

ជាកម្មវិធី​មួយដែលជា​បណ្ដុំនៃ​រហង​ព្រេងខ្មែរ​ ហើយ​ប្រកប​ដោយ​គតិអប់រំ​ដែល​ទាក់ទិននឹង​សីលធម៌​សង្គម ក៏ដូចជា​ការរិះគន់​ដល់អំពើ​ដែលសង្គម​មិនផ្ដល់​តំលៃ ឬនិយាយ​រ៉ាយរ៉ាប់រៀបរាប់​ពីប្រវត្តិ​ទំនៀម​ទំលាប់​ប្រពៃណី បាតុភូត​ធម្មជាតិ និង ទីតាំងភូមិ​សាស្ត្រ​នានាជាដើម។ រហង​ព្រេង​ខ្មែរភាគច្រើន​មានកំណើត​តាំងពី​យូរយារ​ណាស់​មកហើយ ហើយត្រូវ​បាន​គេចងក្រង​អោយទៅ​ជាឯក​សារសំរាប់​បន្សល់ទុក​អោយ​កូនចៅ​ជំនាន់ក្រោយ។ ឯកសារទាំង​នោះមាន​ដូចជា គតិលោក ស្រីហិតោ​បទេស ប្រជុំរហង​ព្រេងខ្មែរ និង សៀវភៅរូប​ភាពសំ​រាប់កុមារ​ជាដើម។ នៅមាន​រហង​និទាន​មួយចំនួន ត្រូវបាន​អ្នកនិពន្ធ​ជំនាន់ថ្មីនិពន្ធ ដែល​កាលៈទេសៈ​ក្នុងរហង​មានភាព​ប្រហាក់​ប្រហែល​នឹងសង្គម​ដែល​គេ​និពន្ធនោះ។

លក្ខណៈពិសេស

- អត្ថបទរហង​មាន​ច្រើនភាគ​ ចាប់ពី​ភាគទី​១ រហូតដល់​ភាគទី​១០
- មាន​អត្ថបទ​រហងច្រើន​ដែល​ធ្វើ​ការ​ដាក់​បញ្ចូលជា​បន្តបន្ទាប់
- អ្នកប្រើប្រាស់​អាចជជែក​កម្សាន្ត និង​ផ្ដល់​មតិ​ផ្សេងៗ​បាន​តាម​រយៈ​កម្មវិធី​នេះ ដែល​តម្រូវ​អោយមាន​ប្រើប្រាស់​គណនេយ្យ​ អ៊ីមែល/Email
- មានភាព​ងាយ​ស្រួល​ក្នុងការ​ប្រើ​ប្រាស់
- មានតារាងមាតិការ​ងាយ​ស្រួល​ក្នុងការ​ជ្រើស​រើស​អាន និងស្តាប់
- អាចស្តាប់​រហងព្រេង​បណ្តើរ​ អានបណ្ដើរ
- ពេលគ្មានអ៊ិនធ័រណេត​ក៏​អាច​អាន​អត្ថបទ​រហងព្រេង​បាន
- កម្មវិធីអាចទាញ​យកប្រើប្រាស់បានដោយសេរី
- Night-Mode មានភាពងាយ​ស្រួល​ក្នុងការអាន

សេចក្តីថ្លែងអំណរគុណ៖

សូម​ថ្លែង​អំណរ​គុណ ​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​ដល់ លោក​គ្រូ/អ្នកគ្រូ សាស្រ្តា​ចារ្យ​ទាំងអស់ដែល​លោក​ខិត​ខំយ៉ាង​យ​កចិត្តទុក​ដាក់ក្នុង​ការចងក្រង រាល់កំរង​រហងព្រេង​ទាំងអស់ សម្រាប់បន្សល់ទុក​ ដល់​កូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ និងបានដឹង​ អំពីព្រឹត្ត​ការណ៍ដែល​ធ្លាប់​កើត​មានឡើង ដែល​បាន​សរសេរ​ទុកនៅក្នុង​រហង​ព្រេងនីមួយៗ។ ហើយក៏​សូមថ្លែង​អំណរគុណ​ដល់បង​ប្អូន​ទាំងអស់​ដែល​ស្រឡាញ់​ការសិក្សា និង​ការអាន​កំរងរហង​ព្រេង​និទានខ្មែរ​ ដែលជា​ការគាំទ្រទៅ​ដល់ស្នា​ដៃរបស់​អ្នកនិពន្ធ គ្រប់​កំរងរហង​ព្រេងទាំងអស់។

សូមជូន​ពរ​បង​ប្អូន​ទទួល​ទានរកស៊ី មាន​បាន និងសុខ​ភាព​ល្អ​គ្រប់ៗ​គ្នា។