Discover

Topics

នាទីកំណាព្យ

នាទីកំណាព្យ APK

នាទីកំណាព្យ APK

9.8 FreeEbook KH ⇣ Download APK (8.47 MB)

Poetry minutes are an important program

What's នាទីកំណាព្យ APK?

នាទីកំណាព្យ is a app for Android, It's developed by Ebook KH author.
First released on google play in 3 years ago and latest version released in 3 years ago.
This app has 8.9K download times on Google play
This product is an app in Books & Reference category. More infomartion of នាទីកំណាព្យ on google play
នាទីកំណាព្យ
អ្វីទៅ ជា"កំណាព្យ ? កំណាព្យកាព្យឃ្លោង" ?

កំណាព្យ [កំ-ណាប] ន. កម្រងពាក្យឬអត្ថបទដែលប្រើក្បួនឬរបៀបពាក្យចួន
(ឬនិងពាក្យផ្ទួន ហើយឬនិងពាក្យរណ្ដំ) ជាក់លាក់ មានសិល្ប៍សញ្ចេតនា
មានតន្ត្រីភាពពីរោះ និងមានរូបារម្មណ៍ (ឬគ្មានរូបារម្មណ៍) : កំណាព្យស្នេហ៍
កម្រងកំណាព្យ រៀនតែងកំណាព្យ កំណាព្យនិរាសនគរវត្ត កំណាព្យបណ្ដាំក្រមង៉ុយ
កំណាព្យរហងទុំទាវ កំណាព្យចិត្តក្រមុំ កំណាព្យមើលផែនដីខ្មែរ កំណាព្យពេលពុកមិននៅ
កំណាព្យស្រូតឆាប់ កំណាព្យរស់គឺរៀន កំណាព្យត្រីក្រាញ់ឈាមរាវ ...។
កំណាព្យកាព្យឃ្លោង ន. (ព.និ.)
គឺពោលដល់កំណាព្យ ណាដែលមានរូបសម្ផស្សល្អ
(ប្រើព្យាង្គ ឬពាក្យចួន-ផ្ទួន-រណ្តំ យ៉ាងទូលំទូលាយ)
និងផ្ទុកទៅដោយរូបារម្មណ៍ ឬអាចនិយាយបានថា
ជាកំណាព្យដែលមានលក្ខណៈកំណុំនិងកំហាប់ ពោលគឺប្រើពាក្យសម្តីតិច
តែមានខ្លឹមសារជ្រាលជ្រៅ វែងអន្លាយ អាចផ្ទុកទៅដោយន័យត្រង់
ន័យធៀប ន័យបញ្ឆៀង ន័យចង្អៀត និងន័យទូលាយ ។ ឧទាហរណ៍ :
កំណាព្យចិត្តក្រមុំ(កេង វាន់សាក់) , កំណាព្យត្រីក្អិតត្រីក្អុក
(ជ័យ ចាប), កំណាព្យត្រីក្រាញ់ឈាមរាវ (តហម សុភ័ស្ត) ...។

កំណាព្យបញ្ជាក់ពី : កាព្យសាស្រ្ត >កាព្យ (បទកាព្យ) > កំណាព្យ ៖

“កាព្យ” និង“កំណាព្យ” ន័យខុសគ្នា.... ជួន
ជាស្របគ្នាបើបានផ្សំ ..............
អ្នកគិតមិនដល់តាំងធ្វើហំ ...............
បន្លំប្រើខុសគួរឱ្យព្រួយ ។ តួយ៉ាងអ្នកខ្សោយខាងបញ្ញា...............
យល់ថាឆ្មាខ្លាសត្វតែមួយ ..........
មិនបានត្រិះរិះរកជំនួយ...................
បោះពួយពីមួយគ្មានចម្លើយ ។ប្រភពពាក្យខ្មែរអ្នកត្រូវដឹង..................
ខំប្រឹងសញ្ជឹងមិនកន្តើយ ..........
នោះអ្នកនឹងបានយល់ច្បាស់ហើយ.. កុំឡើយច្រឡំនឹងបាលី ។
បាលី-សំស្ក្រឹតអម្បូរផ្សេង.................... ឆកល្វេងមិនគួរប្រើកម្ចី ...............
លាយឡំឱ្យភាន់ទាំងប្រុសស្រី........ គប្បីសិក្សាពីកាព្យសាស្ត្រ។
កាព្យសាស្ត្រប្រាយប្រាប់អំពីកាព្យ...... កំណាព្យប្រវត្តិមានថ្មីចាស់..........
សាខាញាតិផងមានច្រើនណាស់..... យល់ច្បាស់កវីរូបារម្មណ៍ ។
“កំណាព្យ” ជាផលនៃ“កាព្យ” ពិត....... ពិនិត្យឱ្យជាក់ទើបថាចំ ...............
“បទកាព្យ” បង្ហាញមិនច្រឡំ ............ សក្ដិសមជាក្បួនតែងកំណាព្យ។

អត្ថន័យពិតប្រាកដរបស់កាព្យ-កំណាព្យ
គឺស្ថិតនៅលើការអប់រំបណ្ដុះសតិអារម្មណ៍ល្អៗ
ដល់អ្នកអានឬអ្នកស្ដាប់ តាមរយៈសំនួនវោហារនិងសិល្ប៍វិធី
ក្នុងការបំពេអ្នកអានឬអ្នកស្ដាប់ ដើម្បីឈានទៅដល់
ការខិតខំហាត់ពត់លត់ដំចំណង់តណ្ហា
និងអប់រំកែប្រែចំណង់តណ្ហាទាំងនោះ ឱ្យបានល្អប្រសើរ ។
គោលបំណងរបស់អ្នកតែងកំណាព្យ (កវីនិពន្ធ ឬកវី ឬត្មែង ឬស្មេរ)
គឺស្វែងរកភាពស្រស់ថ្លា ភាតរភាព សន្តិភាព សេរីភាព
និងសុភមង្គល ជូនសង្គមជាតិនិងមនុស្សជាតិ ។